ក្រសួងទេសចរណ៍៖ ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត (Equinox និទាឃរដូវ) នឹងកើតឡើងថ្ងៃទី ២១-២៣ មីនា

ក្រសួងទេសចរណ៍៖ ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត (Equinox និទាឃរដូវ) នឹងកើតឡើងថ្ងៃទី ២១-២៣ មីនា
ក្រសួងទេសចរណ៍៖ ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត (Equinox និទាឃរដូវ) នឹងកើតឡើងថ្ងៃទី ២១-២៣ មីនា
September 7, 2025 អត្ថបទ

ការពិពណ៌នា

ភ្នំពេញ ថ្ងៃទី១២ ខែមីនា – ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីព្រឹត្តិការណ៍ «សមរាត្រីនៅអង្គរវត្ត» (Angkor Equinox) ដែលជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។

ទិដ្ឋភាពដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាននេះ ត្រូវបានរំពឹងថានឹងកើតឡើងនៅព្រឹកព្រលឹម ចន្លោះថ្ងៃទី២១ ដល់ ២៣ ខែមីនា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍សូមគោរពអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មកចូលរួមទស្សនាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះដោយមេត្រី។

សេចក្តីជូនដំណឹងបានឲ្យដឹងថា៖
«ការរៀបចំឲ្យព្រះអាទិត្យរះត្រង់លើកំពូលប្រាសាទអង្គរវត្ត បង្ហាញពីជំនាញដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ក្នុងការរចនាប្រាសាទ។ ជំនាញទាំងនោះរួមមាន ការរៀបចំទីក្រុង ស្ថាបត្យកម្មដ៏ពិស្តារ បច្ចេកទេសសាងសង់ ការត្រៀមដី ការគណនាគណិតវិទ្យា ចំណេះដឹងអាកាសវិទ្យា និងជំនឿផ្លូវចិត្ត ដែលបានរួមចំណែកបង្កើតឲ្យមានបាតុភូតអាកាសវិទ្យាដ៏អស្ចារ្យនេះ»។

គួរបញ្ជាក់ថា បាតុភូត Angkor Equinox កើតឡើងពីរដងក្នុងមួយឆ្នាំ។ ដំបូងគេ គេហៅថា Vernal Equinox នឹងកើតឡើងចន្លោះថ្ងៃទី ២១-២៣ ខែមីនា ពីម៉ោងប្រហែល ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក។ ចំណែកឯលើកទីពីរ គឺ Autumnal Equinox នឹងកើតឡើងនៅខែកញ្ញា។

ព្រឹត្តិការណ៍ Angkor Equinox គឺជាគន្លងទេសចរណ៍សំខាន់មួយ ដែលទាក់ទាញភ្ញៀវទេសចរពិភពលោកឲ្យមកប្រមូលផ្តុំគ្នានៅច្រកខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនានិងថតរក្សាភាពដ៏អស្ចារ្យនោះ។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញប្រជាពលរដ្ឋជាតិ និងភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យចូលរួម និងគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា។