ការពិពណ៌នា
ជីវភាពរស់នៅប្រចាំថ្ងៃ ប្រពៃណី និងប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបង្ហាញយ៉ាងរស់រវើកតាមរយៈស្នាដៃរបស់សិល្បករក្នុងស្រុកដ៏មានទេពកោសល្យ។ ផ្ទាំងគំនូរទាំងនោះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ពណ៌ខុសៗគ្នា ប៉ុន្តែគំនូរប្រេងហាក់ដូចជាមានប្រជាប្រិយភាពខ្លាំងជាងគេ។ ស្នាដៃសិល្បៈដ៏វិសេសវិសាលទាំងនេះ បានផ្តិតយកនូវទិដ្ឋភាពទេសភាពក្នុងស្រុក និងក្បូរក្បាច់រចនាខ្មែរបុរាណ ជាមួយនឹងប្រធានបទដែលដកស្រង់ចេញពីប្រវត្តិសាស្ត្រ និងព្រះពុទ្ធសាសនា។
ប្រសិនបើអ្នកចង់ស្វែងរកផ្ទាំងគំនូរដែលមានគុណភាពខ្ពស់ វិចិត្រសាលសិល្បៈ Asasax Art Gallery ក្នុងរាជធានីភ្នំពេញ គឺជាទីតាំងដែលមិនគួររំលង។ ក្នុងករណីដែលអ្នកចង់ទិញស្នាដៃគំនូរក្នុងតម្លៃសមរម្យ អ្នកគ្រាន់តែទៅកាន់ ផ្សារចាស់ ក្នុងខេត្តសៀមរាប ឬ ផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ ដែលនៅទីនោះអ្នកអាចទិញសិល្បៈដ៏ប្លែកភ្នែកក្នុងតម្លៃទាបបំផុត ចាប់ពីត្រឹមតែ $១០ ដល់ $១៥០ ប៉ុណ្ណោះ។ ស្នាដៃសិល្បៈទាំងនេះនឹងផ្តល់សោភ័ណភាពយ៉ាងស្រស់ស្អាតនៅលើជញ្ជាំងផ្ទះរបស់អ្នក ឬអាចក្លាយជាកាដូអនុស្សាវរីយ៍ដ៏មានន័យសម្រាប់មិត្តភក្តិ។
From $75.00
per adultAdult x 3
10:30 AM
Free cancellation. Cancel anytime before 3 days for full refund.