ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ ដឹកនាំក្រុមប្រឹក្សាពីក្រសួងទេសចរណ៍

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ ដឹកនាំក្រុមប្រឹក្សាពីក្រសួងទេសចរណ៍
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ ដឹកនាំក្រុមប្រឹក្សាពីក្រសួងទេសចរណ៍
September 5, 2025 អត្ថបទ

ការពិពណ៌នា

៥ កញ្ញា ២០២៥

ទីក្រុងហូជីមិញ៖ តាមការអញ្ជើញពីភាគីវៀតណាម នៅល្ងាចថ្ងៃទី ៣ កញ្ញា ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ បានដឹកនាំក្រុមប្រឹក្សាពីក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីចូលរួមព្រឹត្តិការណ៍ Vietnam Night (GALA DINNER – VIETNAM NIGHT “The Flow of Quintessence”) ដែលមានការចូលរួមពី ឯកឧត្តមនាយករដ្ឋមន្រ្តីរបស់វៀតណាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៍ ទេសចរណ៍ និងកីឡារបស់វៀតណាម និងតំណាងអង្គការទេសចរណ៍ពិភពលោកនៅតំបន់ បូករួមទាំងមេដឹកនាំជាន់ខ្ពស់ពីវិស័យសាធារណៈ និងឯកជន ពីប្រទេស ASEAN មួយចំនួន មជ្ឈិមអាស៊ី និងកូរ៉េ ដែលជាការជួបប្រជុំរវាងភាគីសាធារណៈ និងឯកជន ក្នុងវិស័យជាច្រើន ដើម្បីទំនាក់ទំនង ប្ដូរយោបល់ និងបង្កើតទំនាក់ទំនងថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ ដឹកនាំក្រុមប្រឹក្សាពីក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមព្រឹត្តិការណ៍ Vietnam Night (GALA DINNER – VIETNAM NIGHT “The Flow of Quintessence”)